សង្ខេបសៀវភៅ 5 Second Rule
សេចក្តីសង្ខេប
សៀវភៅ ក្បួន ៥ វិនាទី (5 Second Rule) នេះនិពន្ធដោយអ្នកស្រី Mel Robbins។ ជាអ្នកនិពន្ធអាមេរិកាំង អ្នកស្រី Mel (ឈ្មោះពេញ Melanie) កើតនៅឆ្នាំ ១៩៦៨។ អ្នកស្រីបាននិពន្ធស្នាដៃដ៏ល្បីមួយនេះដើម្បីសរសេរពន្យល់បែបសាមញ្ញដើម្បីជួយមនុស្ឲ្យសក្រោកចេញពីគ្រែ ឬក៏ចេញពីភាពភ័យខ្លាចនានាក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ តាមរយៈស្នាដៃនេះ គាត់ហាក់ដូចជាគាត់និយាយប្រាប់យើងពីប្រវត្តិគាត់ធម្មតាៗ និងវិធីសាស្ត្រដ៏សាមញ្ញមួយ ដែលបានផ្លាស់ប្តូរជីវិតមនុស្សជាច្រើននាក់។ តាមការពិតទៅ ក្បួន ៥ វិនាទី នេះគ្រាន់តែជាវិធីសាស្ត្រដែលយើងអាចយកទៅអនុវត្តដើម្បីបញ្ឈប់ខួរក្បាលរបស់យើងអោយឈប់គិតអ្វីប្រឆាំងនឹងអ្វីដែលយើងចង់ធ្វើ(ភាពរារែកមិនហ៊ានធ្វើអ្វីមួយ)។ បើយើងអនុវត្តក្បួននេះជាប្រចាំ យើងក៏នឹងទទួលបានជីវិតមួយដែលយើងប្រាថ្នាពិតប្រាកដ។ ហើយយើងក៏នឹងរស់នៅសប្បាយចិត្តជាងមុនដែរ។
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត