កម្រងរឿងខ្លី
គេឈ្មោះម៉ានុ
ខ្ញុំដាក់ចិត្តរួចហើយថា ខ្ញុំនឹងធ្វើវាថ្ងៃនេះ។ មកដល់លើកំពូលភ្នំ ខ្ញុំក្រឡេកមើលចុះទៅក្រោម។ ខ្ពស់ខ្លាំងណាស់។ លោតចុះទៅហើយ ច្បាស់ជាខ្ទេចគ្មានសល់ឆ្អឹងទេ។ហ៊ើយជ្រុលជាសម្រេចចិត្តហើយ មិនបាច់ដកខ្លួនថយទេ។ ពិភពលោកនេះ អត់ខ្ញុំម្នាក់ក៏មិនអីដែរ។