Skip to content

ក្រុមការងារ

ក្រុមការងារយើងត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ សមាជិកម្នាក់ៗសុទ្ធតែជាអ្នកនិយមអានប្រលោមលោករបស់អ្នកនិពន្ធ លឹម សន្តិភាព។ ពួកគេតែងតែចង់ធ្វើឱ្យក្តីស្រមៃរបស់អ្នកនិពន្ធ លឹម សន្តិភាព ក្លាយជាការពិត។ ពួកគេបានយកប្រលោមលោកទាំងនោះទៅចងក្រងជាសៀវភៅបោះពុម្ពសម្រាប់សមាជិកក្រុម។ ដោយសារតែមានការគាំទ្រស្នាដៃនានាពីសំណាក់មហាជនទូទៅជាពិសេសស្រទាប់យុវវ័យ សមាជិកក្រុមការងារនេះបានសំរេចចិត្តបង្កើតក្រុមការងារបោះពុម្ពផ្សាយ SP books។ គិតមកដល់ពេលនេះ ក្រុមការងារបានសម្របសម្រួលបោះពុម្ពផ្សាយសៀវភៅចំនួន ១៨ ចំណងជើង។

គោលបំណងសំខាន់នៃក្រុមការងាររបស់យើង គឺលើកទឹកចិត្តអ្នកអានតាមរយៈខ្លឹមសារអប់រំ ការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន និងការគិតបែបវិជ្ជមានក្នុងការរស់នៅប្រចាំថ្ងៃ។

អ្នកគ្រប់គ្រងការបោះពុម្ពផ្សាយ

លឹម សន្តិភាព

អ្នកគ្រប់គ្រងការបោះពុម្ពផ្សាយ
អ្នកសម្របសម្រួលការងារបោះពុម្ពផ្សាយ

ហេង សុជីវី

អ្នកសម្របសម្រួលការងារបោះពុម្ពផ្សាយ
អ្នកសម្របសម្រួលការងារបោះពុម្ពផ្សាយ

ហ៊ាន វុទ្ធា

អ្នកសម្របសម្រួលការងារបោះពុម្ពផ្សាយ
អ្នកចែកផ្សាយ

ម៉េន ច័ន្ទធីតា

អ្នកចែកផ្សាយ
អ្នកពិនិត្យអក្ខរាវិរុទ្ធ

សួន ស៊ីដារ៉ា

អ្នកពិនិត្យអក្ខរាវិរុទ្ធ
ជំនួយការបោះពុម្ពផ្សាយ

ហ៊ុត ម៉ាលីណា

ជំនួយការបោះពុម្ពផ្សាយ
អ្នករចនាក្របសៀវភៅ និងវេបសាយ៍

បូលីន ដាវីដ

អ្នករចនាក្របសៀវភៅ និងវេបសាយ៍

សកម្មភាពសង្គមរបស់ក្រុមការងារ

កន្លងមក ក្រុមការងារយើងបានចូលរួមព្រឹត្តិការណ៍នានាក្នុងសង្គម និងសកម្មភាពមនុស្សធម៌តាមរយៈការបរិច្ចាគប្រាក់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។ យើងខ្ញុំសង្ឃឹមថា សកម្មភាពបន្តិចបន្តួចរបស់ក្រុមការងារយើងនឹងជាចំណែកដ៏តូចមួយក្នុងការចូលរួមអភិវឌ្ឍសង្គមកម្ពុជា។ ពួកយើងក៏​បានបង្ហាញវត្តមានក្នុងពិព័រណ៌សៀវភៅកម្ពុជាផងដែរនាពេលកន្លងមក។ យើងខ្ញុំសង្ឃឹមថា ការបោះផ្សាយស្នាដៃសៀវភៅនានារបស់ក្រុមការងារយើងអាចចូលរួមលើកស្ទួយវិស័យអំណានក្នុងសង្គមកម្ពុជារបស់យើង។

ពិព័រណ៌សៀវភៅកម្ពុជានៅបណ្ណាល័យជាតិ

ពិព័រណ៌សៀវភៅកម្ពុជានៅបណ្ណាល័យជាតិ

ការជួបជុំពិសារអាហារសាមគ្គីក្រុមការងារ

ការជួបជុំពិសាអាហារសាមគ្គីក្រុមការងារ