សង្ខេបសៀវភៅ The Alchemist
សេចក្តីសង្ខេប
សៀវភៅរឿងនេះនិពន្ធឡើងដោយជនជាតិប្រេស៊ីលម្នាក់ គឺលោក Paulo Coelho។ សៀវភៅនេះបោះពុម្ពឡើងនៅឆ្នាំ១៩៨៨។ អ្នកនិពន្ធបានប្រើពេលសរសេរតែពីរសប្តាហ៍ប៉ុណ្ណោះ។ មូលហេតុដែលសៀវភៅនេះក្លាយជាសៀវភៅដ៏អស្ចារ្យ ដែលមនុស្សគ្រប់គ្នាគួរតែទិញយកមកអាននោះ ព្រោះសៀវភៅនេះមិនមែនត្រឹមតែជារឿងនិទានបែបផ្សងព្រេងធម្មតានោះទេ ប៉ុន្តែគឺជាសៀវភៅសម្រាប់បណ្តុះគំនិតមនុស្សអភិវឌ្ឍខ្លួនឯង ស្វែងរកទេពកោសល្យលាក់កប់ក្នុងខ្លួន។ ហើយសៀវភៅនេះក៏បង្ហាញប្រាប់អ្នកអានថា ចង់បានជោគវាសនាល្អ គឺមនុស្សត្រូវតែប្រឹងកសាងវាដោយខ្លួនឯងពីបាតដៃទទេ។ សៀវភៅនេះ អ្នកផ្សំមាស នេះបានត្រូវបានជាប់ឈ្មោះក្នុង Guiness World Rocord ក្នុងនាមជាសៀវភៅដែលត្រូវបានគេយកទៅបកប្រែច្រើនជាងគេបង្អស់ក្នុងអំឡុងពេលអ្នកនិពន្ធនៅរស់រានមានជីវិត។ សៀវភៅនេះលក់ដាច់ជាង ៦៥លានក្បាលទូទំាងពិភពលោក។
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត