ក្រុមការងារ
ក្រុមការងារយើងត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ សមាជិកម្នាក់ៗសុទ្ធតែជាអ្នកនិយមអានប្រលោមលោករបស់អ្នកនិពន្ធ លឹម សន្តិភាព។ ពួកគេតែងតែចង់ធ្វើឱ្យក្តីស្រមៃរបស់អ្នកនិពន្ធ លឹម សន្តិភាព ក្លាយជាការពិត។ ពួកគេបានយកប្រលោមលោកទាំងនោះទៅចងក្រងជាសៀវភៅបោះពុម្ពសម្រាប់សមាជិកក្រុម។ ដោយសារតែមានការគាំទ្រស្នាដៃនានាពីសំណាក់មហាជនទូទៅជាពិសេសស្រទាប់យុវវ័យ សមាជិកក្រុមការងារនេះបានសំរេចចិត្តបង្កើតក្រុមការងារបោះពុម្ពផ្សាយ SP books។ គិតមកដល់ពេលនេះ ក្រុមការងារបានសម្របសម្រួលបោះពុម្ពផ្សាយសៀវភៅចំនួន ១៨ ចំណងជើង។
គោលបំណងសំខាន់នៃក្រុមការងាររបស់យើង គឺលើកទឹកចិត្តអ្នកអានតាមរយៈខ្លឹមសារអប់រំ ការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន និងការគិតបែបវិជ្ជមានក្នុងការរស់នៅប្រចាំថ្ងៃ។
លឹម សន្តិភាព
ហេង សុជីវី
ហ៊ាន វុទ្ធា
ម៉េន ច័ន្ទធីតា
សួន ស៊ីដារ៉ា
ហ៊ុត ម៉ាលីណា
បូលីន ដាវីដ
សកម្មភាពសង្គមរបស់ក្រុមការងារ
កន្លងមក ក្រុមការងារយើងបានចូលរួមព្រឹត្តិការណ៍នានាក្នុងសង្គម និងសកម្មភាពមនុស្សធម៌តាមរយៈការបរិច្ចាគប្រាក់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។ យើងខ្ញុំសង្ឃឹមថា សកម្មភាពបន្តិចបន្តួចរបស់ក្រុមការងារយើងនឹងជាចំណែកដ៏តូចមួយក្នុងការចូលរួមអភិវឌ្ឍសង្គមកម្ពុជា។ ពួកយើងក៏បានបង្ហាញវត្តមានក្នុងពិព័រណ៌សៀវភៅកម្ពុជាផងដែរនាពេលកន្លងមក។ យើងខ្ញុំសង្ឃឹមថា ការបោះផ្សាយស្នាដៃសៀវភៅនានារបស់ក្រុមការងារយើងអាចចូលរួមលើកស្ទួយវិស័យអំណានក្នុងសង្គមកម្ពុជារបស់យើង។
ពិព័រណ៌សៀវភៅកម្ពុជានៅបណ្ណាល័យជាតិ