កុំខ្លាច ត្រូវក្លាហាន
សេចក្តីសង្ខេប
ហេតុអ្វីបានមុនធ្វើអ្វីមួយ យើងចេះតែខ្លាច និងងាកមើលមុខក្រោយដើម្បីរកគេគាំទ្រសិន មុននឹងធ្វើអ្វីមួយ? វាមិនចម្លែកប៉ុន្មានទេ ព្រោះយើងតែងតែត្រូវឪពុកម្តាយបន្ទោសមកតាំងពីតូច នៅពេលណាយើងធ្វើអ្វីមិនត្រូវចិត្តពួកគាត់។ យើងត្រូវតែធ្វើជាក្មេងស្តាប់បង្គាប់គ្រប់យ៉ាងរហូតមក។ ដូចនេះហើយយើងក៏ទម្លាប់ខ្លួននឹងការស្តាប់យោបល់អ្នកដទៃ ទោះជាយើងក្លាយជាមនុស្សធំហើយក៏ដោយ។ យើងនៅតែភ័យខ្លាចគេរិះគន់យើងជានិច្ច។ គ្រប់យ៉ាងអាស្រ័យនៅលើចិត្ត។ ប្រសិនបើយើងហ៊ានយកឈ្នះខ្លួនឯងដោយការគ្រប់គ្រងចិត្តខ្លួនឯងបាន នោះយើងនឹងយកឈ្នះបានគ្រប់ឧបសគ្គចំពោះមុខ។ ចង់ក្លាយជាមនុស្សក្លាហាន ត្រូវហាត់មួយថ្ងៃបន្តិចៗ។ ហ៊ានធ្វើអ្វីដែលខ្លួនមិនធ្លាប់ធ្វើមួយថ្ងៃបន្តិចៗ។ លែងយកចិត្តទុកដាក់នឹងពាក្យរិះគន់ម្តងបន្តិចៗ។ កសាងទំនុកចិត្តខ្លួនឯងមួយថ្ងៃបន្តិចៗ។ តាំងសមាធិឱ្យបានច្រើន រៀនសិក្សាពីទេពកោសល្យរបស់ខ្លួនឯង។ រៀនជម្នះភាពភ័យខ្លាចដោយគិតថា បើអញធ្វើវាទៅ តើខាតអ្វីខ្លះ?
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត