សេចក្តីសង្ខេប
មនុស្សគ្រប់គ្នាតែងចង់ទទួលបានជោគជ័យក្នុងជីវិតជោគជ័យក្នុងមុខរបរ ជោគជ័យក្នុងស្នេហា…។ល។ ពេលខ្លះយើងគិតថា យើងឆ្លាតគួរសមដែរ។ ពេលរៀនចប់ គឺចេញធ្វើការងារពេលណា យើងនឹងទទួលបានជោគជ័យគ្រប់យ៉ាងមិនខានទេ។ ប៉ុន្តែដំណើរជីវិតពិតមិនដូចជាគម្រោងដែលយើងគ្រោងទុកឡើយ។ គម្រោងច្រើនពេកនាំយើងស្ត្រេសរស់នៅក្នុងភាពមិនសមបំណងវេទនាផ្លូវចិត្តព្រោះតែបរាជ័យផ្ទួនៗអាចនឹងបាក់ទឹកចិត្ត ហើយក៏ហត់នឿយនឹងជីវិត។ អាថ៌កំបាំងងាយៗ ដែលនរណាក៏ដឹងដែរ តែភ្លេចយកមកអនុវត្តក្នុងជីវិតពិតនោះ គឺ៖
-យើងមិនត្រូវប្រៀបធៀបខ្លួនទៅនឹងអ្នកដទៃទេ
-យើងត្រូវចេះអភ័យទោសឱ្យអតីតកាល ដែលកន្លងហួស
-យើងត្រូវចេះរស់ក្នុងបច្ចុប្បន្នកាល
-យើងត្រូវចេះដោះលែងរឿងអពមង្គលក្នុងជីវិត
-យើងត្រូវចេះស្រលាញ់ខ្លួនឯង
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត