សេចក្តីសង្ខេប
ម្នាក់ៗសុទ្ធតែមានរឿងរ៉ាវជីវិតខុសគ្នា។ ជីវិតពិត គឺការជំនះរាល់ឧបសគ្គតូចធំដែលប្រឈមចំពោះយើងជាប្រចាំ។ គ្មានជីវិតណាមួយល្អឥតខ្ចោះនោះទេ។ ពេលខ្លះ ភាពសប្បាយរីករាយឥតល្ហែ ឬការសំញ៉ែងទ្រព្យសម្បត្តិរបស់មនុស្សមួយចំនួននៅតាមបណ្តាញសង្គម វាគ្រាន់តែជាសំបកខាងក្រៅបិទបាំងនូវអ្វីដែលជាការពិតកប់ដក់នៅក្នុងចិត្តអ្នកទាំងនោះ។ វាមិនមែនជារឿងសំខាន់ឡើយដែលយើងត្រូវប្រៀបខ្លួនឯងជាមួយអ្នកដ៏ទៃ។ សេចក្តីសុខពិតប្រាកដ គឺស្គាល់ខ្លួនឯងឲ្យពិតប្រាកដ និងស្គាល់នូវអ្វីដែលជាគោលដៅជីវិតរបស់ខ្លួន។ ជោគជ័យពិតប្រាកដនៃជីវិតអាស្រ័យទៅលើការកំណត់គោលដៅ និងការព្យាយាមសំរេចគោលដៅនោះ។
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត