តើធ្វើយ៉ាងណាដើម្បីក្លាយជាមនុស្សពូកែ?

មនុស្សមួយចំនួនតែងសួរខ្លួនឯងថា តើខ្ញុំត្រូវធ្វើដូចម្តេចទើបពូកែដូចគេ? អ្នក​ខ្លះ​បន្ទោស​ខ្លួន​ឯង​ថា​ ហេតុអ្វីបានជាខ្ញុំមិនឆ្លាត? ចំណែក​អ្នក​ផ្សេង​ទៀត​ចោទ​ជា​សំណួរ​ថា​ ហេតុ​អ្វី​បាន​ជា​ខួរ​ក្បាល​ខ្ញុំ​ខ្សោយ?​ មនុស្សយើង​គ្រប់​គ្នា​សុទ្ធតែ​មានសមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​។ ភាព​ឧស្សាហ៍​ព្យាយាម​ គឺ​ជា​គន្លឹះ​ជោគជ័យ​។