សង្ខេបសៀវភៅ EAT THAT FROG!
សេចក្តីសង្ខេប
សៀវភៅមួយក្បាលនេះត្រូវបាននិពន្ធឡើងដោយលោក Brian Tracy។ គាត់កើតនៅកាណាដានាឆ្នាំ១៩៤៤។ ក្នុងវ័យ ៧៧ឆ្នាំហើយក៏ដោយ ក៏ គាត់នៅតែសកម្មក្នុងការលើកទឹកចិត្តដល់យុវវ័យជំនាន់ថ្មីឲ្យដើរទៅរកមាគ៌ាល្អមួយសម្រាប់ខ្លួន និងគ្រួសារខ្លួនដែរ។ លោក Brian Tracy ធ្លាប់ជាយុវជនម្នាក់ដែលគ្មានប្រាក់មួយសេនក្នុងដៃ។ ប៉ុន្តែគាត់ក៏បានកសាងខ្លួនពីបាតដៃទទេរហូតក្លាយជាសេដ្ឋី និងជាអ្នកនិពន្ធដែលគ្រប់អ្នកអានសៀវភៅមិនគួរនឹងរំលងស្នាដៃគាត់ឡើយ។ ក្នុងសៀវភៅមួយក្បាលនេះ លោក Brian Tracy ចង់បង្ហាញយើងអោយយល់ពីតម្លៃនៃពេលវេលា។ សំខាន់ជាងហ្នឹងទៅទៀត យើងត្រូវរៀនស្គាល់ខ្លួនឯងអោយច្បាស់ដើម្បីអាចចាត់ចែងពេលវេលាធ្វើការងារជាប្រយោជន៍នោះបានកាន់តែមានប្រសិទ្ធិភាពខ្ពស់។
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត