បរាជ័យ គឺជាផ្លូវទៅរកភាពជោគជ័យ
សេចក្តីសង្ខេប
តើអ្នកចង់ឱ្យភាពខ្មៅងងឹតមកគ្របដណ្តប់ឆក់យកជីវិតរបស់អ្នកទៅដោយអ្នកមិនព្រមតវ៉ាឬ? កុំចុះចាញ់! ពាក្យថាចុះចាញ់ត្រូវតែលុបវាចេញពីវចនានុក្រមរបស់អ្នក។ អ្នកត្រូវតែក្រោកឈរ ដើរទៅមុខ យ៉ាងក្លាហាន។ បើអ្នកព្រមចុះចាញ់ អ្នកក៏នឹងស្ថិតនៅចំណុចបរាជ័យដដែល។ បើអ្នកមិនចុះចាញ់ សាកល្បងដោះស្រាយបញ្ហាចំពោះមុខ ឬក៏ក្រោកឈរបន្តដំណើរទៅមុខ អ្នកអាចនឹងទទួលបានលទ្ធផល។ តើអ្នកដឹងថាលោក Thomas Adison បរាជ័យប៉ុន្មានដងទម្រាំតែនឹងបង្កើតបានអំពូលអគ្គិសនី? ចម្លើយ គឺ១០០០ ដង។ ប៉ុន្តែគាត់មិនដែលបោះបង់ការតស៊ូធ្វើដំណើរទៅដល់គោលដៅរបស់គាត់ឡើយ។ ប្រសិនបើគាត់បរាជ័យមួយដងពីរដង គាត់ឈប់ យើងច្បាស់ជាគ្មានបានមកអង្គុយអានសៀវភៅនៅក្រោមពន្លឺអគិ្គសនីបែបនេះទេ។
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត