សេចក្តីសង្ខេប
នរណាយកឈីសខ្ញុំ? គឺជារឿងនិទានប្រៀបធៀបបង្កប់អត្ថន័យស៊ីជម្រៅ។ រឿងនេះនិទានពីតួអង្គបួនរស់នៅក្នុង Maze កណ្តុរពីរ និងកូនមនុស្សពីរ។ ពួកគេសុទ្ធតែចូលចិត្តឈីស។ ឈីសតំណាងអោយអ្វីៗដែលយើងចង់បាននៅក្នុងជីវិតដូចជាការងារល្អ ស្នេហាស្មោះស្ម័គ្រ ប្រាក់កាក់ ទ្រព្យសម្បត្តិ សុខភាព ឬក៏ក្តីសុខក្នុងផ្លូវចិត្ត។ សារសំខាន់នៅក្នុងសៀវភៅនេះ គឺចង់បញ្ជាក់ប្រាប់យើងគ្រប់គ្នាថា ក្នុងខ្សែជីវិតរស់នៅ យើងនឹងជួបរឿងផ្លាស់ប្តូរ ទោះជាយើងមិនទាន់ត្រៀមខ្លួនទុកជាមុនក៏ដោយ។ អ្វីដែលយើងអាចធ្វើបាន គឺត្រូវចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មីនោះ។ សម្របខ្លួនកាន់តែលឿន យើងក៏ជោគជ័យក្នុងជីវិត មានក្តីសុខលឿនដែរ។
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត