ការងារយើងស្រលាញ់
សេចក្តីសង្ខេប
ប្រសិនបើអ្នកចង់ស្វែងរកទេពកោសល្យ និងការងារដែលខ្លួនស្រលាញ់ចូលចិត្តនោះ ដំបូងបង្អស់ អ្នកគួរតែចាប់ផ្តើមធ្វើអ្វីដែលទាក់ទាញចិត្តរបស់អ្នកជាមុនសិន។ អ្នកអាចសាកល្បងធ្វើវា ស្រាវជ្រាវចំណេះដឹងបន្ថែម ប្រសិនបើចង់ធ្វើការងារនោះឱ្យបានល្អ។ ការប្រឹងប្រែងធ្វើការងារណាមួយដែលអ្នកចាប់អារម្មណ៍យូរទៅ ថ្ងៃណាមួយអ្នកនឹងមានចំណេះដឹងគ្រប់គ្រាន់បំពេញការងារនោះ។ ហើយអ្នកក៏នឹងកាន់តែចូលចិត្តធ្វើការងារហ្នឹងដែរ។ មនុស្សយើង បើពូកែធ្វើអ្វី គេក៏នឹងសប្បាយចិត្តធ្វើរឿងនោះដែរ។ មុនរកឃើញអ្វីដែលអ្នកស្រលាញ់ចង់ធ្វើនោះ អ្នកក៏ត្រូវប្រើពេលវេលាស្វែងរកខ្លួនឯង រៀនស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង។ បើដឹងថា ខ្លួនមានចំណុចខ្សោយកន្លែងណា សាកព្យាយាមស្វែងរកចំណេះដឹងបន្ថែមលើចំណុចនោះដើម្បីអភិវឌ្ឍចំណុចខ្សោយរបស់ខ្លួនឯង។ មនុស្សមួយចំនួន ដឹងថាខ្លួនខ្សោយ។ ហើយគេក៏ផ្តេកផ្តួលតាមព្រហ្មលិខិត អង្គុយបន់ស្រន់ មើលតែព្រះអាចរៀនសូត្រជំនួសខ្លួនបាន។
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត