សង្ខេបសៀវភៅ The 4-Hour Workweek
សេចក្តីសង្ខេប
តាមរយៈសៀវភៅ ធ្វើការបួនម៉ោងក្នុងមួយសប្តាហ៍ លោក Tim នឹងបង្ហាញយើងពីរបៀបបង្កើតមុខជំនួញ ដែលអាចផ្តល់ប្រាក់ចំណូលសមរម្យ និងជួយអ្នករស់នៅក្នុងជីវភាពល្អមួយតាមដែលអ្នកចង់បាន។ ទោះជាមិនមែនជាសេដ្ឋីក៏អ្នកអាចរើសយកផ្លូវល្អមួយរស់ក្នុងក្តីសុខដែរ។
លោក Tim ធ្លាប់ប្រឹងប្រែងធ្វើការច្រើនណាស់រហូតដល់ថ្ងៃមួយនោះ គឺគាត់ហត់នឿយនឹងការងារដែលគាត់ធ្វើ។ Tim ក៏សម្រេចចិត្តរៀបចំផែនការជីវិតថ្មីមួយ ដែលគាត់ចង់បាន។ មនុស្សចេះតែច្រឡំថាប្រើពេលធ្វើការងារច្រើន គឺល្អហើយ។ តែការពិតទៅ អ្វីដែលល្អនោះ គឺធ្វើការតិច តែទទួលបានលទ្ធផលល្អ។ Tim ប្រាប់កុំអោយយើងច្រឡំពីរវល់ធ្វើការ និងផលិតផលការងារ។ រវល់ច្រើនមិនមែនបានន័យថា យើងធ្វើការបានលទ្ធផលល្អច្រើនទេ។ រវល់ច្រើនបែរជារំខានយើងក្នុងការធ្វើការងារ ដែលសំខាន់បំផុតទៅវិញទេ។ គាត់នឹងបង្ហាញពីវិធីបង្រួមពីការងារ ដែលត្រូវធ្វើ ៤០ម៉ោង មកធ្វើការត្រឹមតែ ៤ម៉ោងវិញ ក្នុងមួយសប្តាហ៍។
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត