សេចក្តីសង្ខេប
ដំណើរជីវិតវែងឆ្ងាយ ដំណើរជីវិតមនុស្សម្នាក់មិនដូចមនុស្សម្នាក់ទៀតទេ។ ប៉ុន្តែ យើងនៅតែអាចរៀនពីបទពិសោធន៍អ្នកដទៃដើម្បីកសាងជីវិតយើងឱ្យបានល្អប្រសើរ។ ការរស់នៅដោយធ្វើខ្លួនឱ្យសប្បាយចិត្ត គឺវាជាជម្រើសរបស់មនុស្សម្នាក់ៗ។ អ្នកខ្លះមានលុយតែមួយពាន់ក្នុងហោប៉ៅ ក៏សប្បាយចិត្ត។ មានលុយមួយម៉ឺន ក៏សប្បាយចិត្ត។ អ្នកខ្លះវិញទៀត មានលុយរាប់លានដុល្លារ ប៉ុន្តែរស់នៅក្នុងទុក្ខជាប្រចាំ។ ដូចនេះលុយ មិនមែនជាកត្តាកំណត់នៃការធ្វើឱ្យនរណាម្នាក់សប្បាយចិត្ត។ លុយក៏មិនពិបាករកដែរ បើយើងមានចំណេះដឹងពេញខ្លួន ព្រោះលុយរត់មករកមនុស្ស ដែលពូកែជានិច្ច។
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត